Real Madrid ​នឹង​ចរចា​ទិញ Eriksen ​នៅ​ខែ​មករា​ខាង​មុខ​

ក្រុម Real Madrid ​បាន​បង្ហើប​គម្រោង​ទិញ​យក​ខ្សែ​បម្រើ Eriksen របស់​ក្រុម Spurs ​នៅ​ខែ​មករា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ដើម្បី​មក​ពង្រឹង​ក្រុម​បន្ថែម​ទៀត​។

Eriksen ​មាន​ដំណឹង​ថា​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​តាំង​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ​ម្ល៉េះ ប៉ុន្តែ​មិន​សម្រេច​វិញ ​ដោយ​សារ​តែ​រឿង​តម្លៃ​ខ្លួន ​ហើយ​ក្រុម Spurs ​ក៏​មិន​ចង់​លក់​កីឡាករ​ល្អ​របស់​គេ​ថែម​ទៀត។ ​តែ​ដោយសារ​ក្រុម​លេង​មិន​បាន​ល្អ​នៅ​ដើម​រដូវ​កាល​នេះ ​ធ្វើ​ឱ្យ​អ្វី​គ្រប់​យ៉ាង​អាច​ផ្លាស់​ប្ដូរ​ហើយ ​ដូច្នេះ​ទើប Real Madrid ​ចាប់​ផ្ដើម​ចរចា​យក Eriksen ​ម្ដង​ទៀត​នៅ​ខែ​មករា​។

កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ​នឹង​អស់​កុងត្រា​ជាមួយ​ក្រុម Spurs ​នៅ​ចប់​រដូវ​កាល​នេះ​ហើយ ​ដូច្នេះ​ការ​លក់​ចេញ​នៅ​ខែ​មករា​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​ក្រុម​មាន់​ខ្នាយ​មាស ​ជា​ជាង​ឱ្យ​កីឡាករ​ដើរ​ចេញ​ទទេ​នៅ​ចប់​រដូវ​កាល៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT