Jose ​បេក្ខភាព​ទី​១ ​សម្រាប់​ជំនួស​តំណែង​លោក Pochettino 

តំណែង​របស់​លោក Pochettino ​ឡើង​កម្ដៅ​ខ្លាំង ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នា​ដើម​រដូវ​កាល​នេះ ​ជាក់​ស្ដែង​ក្រោយ​ពី​ចាញ់ Bayern Munich ​៧-២ ​និង​បន្ដ​ចាញ់​ក្រុម Brigton ​៣-០ ​ទៀត។

ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ប្រសិន​បើ​១​ប្រកួត​ទៀត​នៅ​តែ​ធ្វើ​មិន​បាន​ល្អ នោះ​តំណែង​របស់​លោក Pochettino ​អាច​នឹង​បញ្ចប់​ត្រឹម​នេះ​ហើយ។ ស្រប​ពេល​ក្លឹប Spurs ​វិញ ​ក៏​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ជំនួស​​ផង​ដែរ។ លោក Jose Mourinho ​គឺ​ជា​បេក្ខភាព​ទី​១​ដែល​ត្រូវ​បាន​គេ​ដឹង​​ថា​ក្លឹប Spurs ​កំពុង​ទាក់ទង។

អតីត​អ្នក​ចាត់ការ​ក្រុម​ Man Utd ​ខាង​លើ ​ខាន​កាន់​ក្លឹប​ជាង​១​ឆ្នាំ​មក​ហើយ​ដែរ ​ក្រោយ​ពី​ត្រូវ​ក្រុម​បិសាច​ក្រហម​បណ្ដេញ​ចេញ។ ​មាន​ក្លឹប​ជា​ច្រើន​ដែល​បាន​ទាក់ទង​មក​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​នេះ ប៉ុន្តែ​ដោយសារ​លក្ខខណ្ឌ​មិន​ត្រូវ​គ្នា​ទើប​លោក​សម្រេច​មិន​ទាន់​ដឹក​នាំ​ក្រុម។ បច្ចុប្បន្ន​នៅ​ក្រុម Spurs ​គេ​ជឿ​ថា​លោក Jose ​នឹង​ព្រម​ទទួល​ការងារ​មិន​ខាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT