Varane៖ “កីឡាករ Madrid រូប​នេះ ​ស្ថិត​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ទាំង ៥ ក្នុង​លោក”

មុន​ឈាន​ដល់​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ខ្សែ​ការពារ​កណ្តាល Raphael Varane ​បាន​បង្ហាញ​ការ​យល់​ឃើញ​មួយ​ចំនួន​ទាក់ទិន​នឹង​ស្ថានការណ៍​របស់​ក្លឹប Real Madrid ក៏​ដូច​ជា​មិត្ត​រួម​ក្រុម/ជម្រើស​ជាតិ​មួយ​ចំនួន។


កីឡាករ​វ័យ ២៦ ឆ្នាំ​​បាន​សង្កត់​ធ្ងន់​ថា Karim Benzema គឺ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​មួយ​រូប។ ប្រាប់​សារព័ត៌មាន El Transistor ខ្សែ​ការពារ​បារាំង​ប្រាប់​ថា៖ “Benzema ​ស្ថិត​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ទាំង ៥ ក្នុង​លោក”។

ដោយ​ឡែក​បង្វែរ​ដល់​រឿងរ៉ាវ Kylian Mbappe បុរស​វ័យ ២៦ ឆ្នាំ​បន្ត៖ “ខ្ញុំ​គឺ​តែងតែ​ចង់​បាន Mbappe ​ស្ថិត​ក្នុង​ក្រុម​របស់​ខ្ញុំ ​ដោយ​ប្រសិន​ណា​ថ្ងៃ​ណា​មួយ​គេ​សួរ​មតិ​ពី​ខ្ញុំ នោះ​ខ្ញុំ​មាន​តែ​និយាយ​ពី​ចំណុច​ល្អ​របស់ Real Madrid ​តែ​ប៉ុណ្ណោះ”។

​បញ្ជាក់​ថា​ក្រុម​មាន់​គក​បារាំង​នឹង​ត្រូវ​តតាំង​អ៊ីស្លង់​នៅ​ថ្ងៃ​ទី ១២ តុលា មុន​ប៉ះ​ទួរគី​ថ្ងៃ​ទី ១៥ តុល​បិទ​វគ្គ International Break ​សម្រាប់​ខែ​តុលា៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT