ក្តៅ! ក្លឹប AC Milan ​ប្រកាស​ចាត់តាំង​គ្រូ​បង្វឹក​ថ្មី​ជា​ផ្លូវការ​ហើយ

ក្រោយ​ពី​បណ្តាញ​លោក Marco Giampaolo ចេញ​ពី​តំណែង​កាល​ពី​ម្សិលមិញ ក្លឹប AC Milan ​ក៏​ប្រកាស​ចាត់តាំង​គ្រូ​បង្វឹក​ថ្មី​មួយ​រូប​ចូល​ភ្លាម នោះ​គឺ​លោក Stefano Pioli។

Pioli ជា​អតីត​អ្នកចាត់ការ​នៅ​ក្លឹប Inter Milan ​ដែល​ទំនេរ​ជើង​តាំង​ពី​ខែ​មេសា ក្រោយ​ប្រកាស​លា​ឈប់​ពី​ក្លឹប Fiorentina។

Piolo ធ្លាប់​ចាយ​ពេល ៦ ខែ​ដឹកនាំ​ Inter ចូលរួម​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ​និង​បញ្ចប់​អាជីព​នៅ​ខែ​ឧសភា ឆ្នាំ ២០១៧។ សម្រាប់​ការ​ដឹកនាំ​របស់ Giampaolo ឯ​ណោះ​វិញ ៧ ប្រកួត​ចាញ់ ៤ មាន​ត្រឹម ៩ ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៣ វិល​មក​រក​កំណត់ត្រា​អន់​បំផុត​ខកខាន​មាន​ជិត ៣០ ឆ្នាំ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT