ក្រោយ Zidane វិលវិញ កីឡាករពីររូបគត់មានអត្រារកគ្រាប់បាល់ប្រហែល Ronaldo

បន្ទាប់​ពី Cristiano Ronaldo ចាកចេញ​ទៅ ការ​ផ្លាស់ប្តូរ​នៅ​ប្រព័ន្ធ​ប្រយុទ្ធ​បាន​ទាមទារ​ឲ្យ Real Madrid ​ត្រូវ​ចំណាយ​ទាំង​ថវិកា​និង​ពេលវេលា​ក្នុង​ការ​ទាញ​គ្រប់​យ៉ាង​ឲ្យ​ត្រលប់​មក​ដូច​ដើម​វិញ។ យ៉ាងណាមិញ​ទាក់ទិន​នឹង​អត្រា​រក​គ្រាប់​បាល់ មាន​តែ Karim Benzema មួយ​រូប​គត់ ដែល​សក្តិសម​ជា​អ្នក​ជំនួស​តំណែង​នៃ​ការ​ចាកចេញ​របស់ CR7។ 

ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane ​ចំនួន ១៦ ប្រកួត សម្រាប់ Benzema អាច​បំបែក​បាន ១៤ គ្រាប់ ដែល​អត្រា​នៃ​ការ​រក​គ្រាប់​បាល់​សឹង​តែ​ស្មើ ១/១ ប្រកួត ​ប្រហាក់ប្រហែល​នឹង​កម្រិត​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ព័រទុយហ្គាល់​អ៊ីចឹង​ដែរ។

អ្នក​បន្ទាប់​គឺ Gareth Bale ​ដែល​ឈរ​នៅ​តំណែង Top Scorer បន្ទាប់​ពី Benzema រាប់​ចាប់​ពី​ការ​វិល​ត្រលប់​របស់ Zidane ដែល​មាន ១៤ ប្រកួត​រក​បាន ១១ គ្រាប់។ បញ្ជាក់​ថា Ronaldo មាន ៤៥០ គ្រាប់​ក្នុង ៤៣៨ ប្រកួត​ឲ្យ Madrid មុន​ផ្លាស់​ទៅ​ទ្រនំ​ទឹកដី Turin៕ ប្រភព៖ BeSoccer

  • ក្រោយ Zidane វិលវិញ កីឡាករពីររូបគត់មានអត្រារកគ្រាប់បាល់ប្រហែល Ronaldo