Juan Mata បានចេញមុខបកស្រាយពីស្ថានភាពនៃការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League នៅពេលបច្ចុប្បន្ននេះ ដោយបញ្ជាក់ថាគ្រប់យ៉ាងគឺមានភាពលំបាកធៀបនឹងអតីតកាល។
សព្វថ្ងៃ United ឈរនៅចំណាត់ថ្នាក់ទី ១២ មាន ៩ ពិន្ទុក្រោយចប់ការប្រកួតជុំទី ៨ ដាច់ពិន្ទុឆ្ងាយដល់ទៅ ៥ ពិន្ទុបើធៀបនឹងក្រុមនៅចំណាត់ថ្នាក់កំពូលទាំងបួន។ ប្រាប់សារព័ត៌មាន Sky Sport កីឡាករ Mata និយាយថា៖ “ខ្ញុំគិតថាគ្រប់ក្លឹបទាំងអស់សុទ្ធសឹងតែបានពង្រឹង និងជាពិសេសដូចជាក្លឹប Leicester ដែលធ្វើបានល្អខ្លាំង និងប្រមូលផ្តុំដោយកីឡាករល្អដែលជួយឲ្យពួកគេឈរដល់កម្រិតមួយផ្សេងទៀត”។
លោកបន្ត៖ “មិនយូរប៉ុន្មានទេដែល Leicester ធ្លាប់ឈ្នះពាន PL បែបនេះពួកគេដឹងពីវិធីដើម្បីឈោងដល់ចំណុចនោះ។ បាល់ទាត់សព្វថ្ងៃគឺលំបាកកាន់តែខ្លាំងឡើង ព្រោះគ្រប់ក្លឹបសុទ្ធសឹងតែបានអភិវឌ្ឍ និងមានការប្រកួតប្រជែងខ្លាំង ហើយបណ្តាក្លឹបណាៗក៏អាចនាំចូលកីឡាករល្អៗ បែបនេះមានឱកាសច្រើនក្នុងការឈោងដល់គោលដៅដែលពួកគេចង់បាន”៕ ប្រភព៖ AF