ក្រោយ​ដឹកនាំ​ឲ្យ AC ប៊ិះ​ធ្លាក់​ដល់​បាត​តារាង ទី​បំផុត Giampaolo ​ត្រូវ​អស់​តំណែង​ហើយ

ក្លឹប AC Milan ​បាន​ប្រកាស​ពី​ការ​បណ្តេញ​ចោល​អ្នកចាត់ការ​លោក Marco Giampaolo ​ក្រោយ​ដឹកនាំ ៧ ប្រកួត​ ទទួល​រង​បរាជ័យ​ដល់​ទៅ ៤ ប្រកួត និង​រុញ​ច្រាន​ឲ្យ​ក្លឹប​ប៊ិះ​តែ​ធ្លាក់​ដល់​ចំណាត់ថ្នាក់​បាត​តារាង។

៧ ប្រកួត​លោក Giampaolo ដឹកនាំ​ឲ្យ AC ទទួល​បាន ៩ ពិន្ទុ​គត់ ដែល​ជា​កំណត់ត្រា​អន់​បំផុត​ខកខាន​កើត​មាន​រយៈ​ពេល​ប្រមាណ ៣០ ឆ្នាំ។ នៅ​សេចក្តីថ្លែងការណ៍​របស់​ក្លឹប​បាន​ចុះ​ផ្សាយ៖ “AC Milan ​ប្រកាស​ថា​លោក Marco Giampaolo ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​អ្នកចាត់ការ​ហើយ បែប​ណា​មិញ​ក្លឹប​ក៏​អរគុណ​ដល់​ការ​ខិតខំ​កន្លង​មក​របស់​លោក និង​ជូនពរ​ឲ្យ​ទទួល​ជោគជ័យ​ទៅ​ថ្ងៃ​មុខ”។

បញ្ជាក់​ថា​បុរស​វ័យ ៥៥ ឆ្នាំ​រូប​នេះ បាន​ជំនួស​តំណែង​លោក Gattuso ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ធ្លាប់​ដឹកនាំ​ជោកជាំ​នៅ​ Sampdoria ​បាន ៣ រដូវ​កាល៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT