Julian Nagelsmann គឺជាបេក្ខភាពម្នាក់ដែលក្លឹប Manchester United គិតថាសក្ដិសមបំផុតដើម្បីជំនួសតំណែងរបស់លោក Ole Gunnar Solskjaer។
សម្ពាធកាន់តែធ្ងន់ឡើងលើលោក Ole ក្រោយពីក្រុម Man Utd លេងមិនល្អ ហើយធ្លាក់ដល់ពាក់កណ្ដាលតារាងលីគកំពូលអង់គ្លេស។ ប្រភពបានឱ្យដឹងទៀតថា ប្រសិនបើប្រកួតបន្ទាប់ លោក Ole មិនអាចទទួលបានលទ្ធផលល្អទល់ក្រុម Liverpool ទេនោះ តំណែងអ្នកចាត់ការរបស់លោកអាចនឹងត្រូវផ្លាស់ប្ដូរហើយ។
មួយវិញទៀត បច្ចុប្បន្ននេះក្រុមបិសាចក្រហមក៏បានមើលឃើញបេក្ខភាពជំនួសរួចទៅហើយដែរ។ ម្នាក់នោះឈ្មោះថា Julian Nagelsmann ។ លោក Julian នេះ គឺជាទើបវ័យ៣២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកដឹកនាំក្រុមបានល្អណាស់។ ជាក់ស្ដែងពេលនេះ កំពុងដឹកនាំក្រុម RB Leipzig ឈរនៅចំណាត់ថ្នាក់ល្អក្នុងលីគកំពូលអាល្លឺម៉ង់។ លោក គឺជាអ្នកចាត់ការក្មេងបំផុតក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់ ដោយបានចាប់អាជីពតាំងពីអាយុ២៨ឆ្នាំម្ល៉េះ ជាមួយក្រុម Hoffenheim ៕ប្រភព៖ Dailymail