Messi ​៖ បើ Neymar ​មិន​មក Barca ​គួរ​តែ​ទៅ Real Madrid ​ទើប​ល្អ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បញ្ជាក់​ថា​ប្រសិន​បើ​កីឡាករ Neymar ​មិន​មក​ចូល​រួម​ជាមួយ​ក្រុម Barcelona ​ទេ ​គួរ​តែ​ទៅ​លេង​នៅ​ក្លឹប Real Madrid ​ទៅ ទើប​ជា​ការ​ល្អ។

កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ​Neymar ​និយាយ​ដោយ​មិន​លាក់លៀម​ឡើយ​ថា​រូបគេ​ចង់​ត្រលប់​មក​ចូល​រួម​ជាមួយ​ក្រុម Barcelona ​វិញ ព្រោះ​អត់​មាន​អារម្មណ៍​លេង​ឱ្យ​ក្រុម PSG ​ទៀត​ទេ។ តែ​ក្រោយ​ពី​ការ​ចរចា​គ្នា​រវាង​ក្លឹប​ទាំង​ពីរ​ធ្វើ​ឡើង​មិន​បាន​សម្រេច ទើប​បណ្ដាល​ឱ្យ​កីឡាករ​ប្រេស៊ីល​នេះ ​ត្រូវ​បន្ដ​លេង​ឱ្យ​ក្រុម​យក្ស​បារាំង​១​រដូវ​កាល​នេះ​ទៀត។

ជាមួយ​ការ​ផ្ទេរ​នេះ​ដែរ Messi ​ប្រធាន​ក្រុម Barcelona ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ខ្ញុំ​គិត​ថា Neymar ​គួរ​តែ​ទៅ Real Madrid ​ប្រសិន​បើ​គេ​មិន​មក​ទី​នេះ។ គាត់​ពិត​ជា​ចង់​ចាកចេញ​ពី PSG ​ណាស់ ដូច​ដែល​គាត់​បាន​បង្ហាញ។ ហើយ​ខ្ញុំ​គិត​ថា Perez ​និង Real  ​គួរ​តែ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​យក​គាត់”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT