Pep Guardiola ថានឹងដើរចេញពីក្រុម Manchester City ប្រសិនបើក្រុមមិនអាចធ្វើតាមគម្រោងផែនការ ប្រជែងជាមួយក្រុម Liverpool ដណ្ដើមជើងឯកលីគកំពូលអង់គ្លេសបាន។
លោក Pep មានបំណងធ្វើឱ្យក្រុម Man City ជាក្រុមខ្លាំងជាងគេក្នុងលោក ជាពិសេសឈ្នះពានរង្វាន់រាល់ឆ្នាំនៅអង់គ្លេស។ តាមគម្រោង លោកអាចប្រើប្រាស់លុយបានគ្រប់រដូវកាល ដើម្បីដើរតាមក្ដីស្រមៃចង់ធ្វើឱ្យក្រុមមេឃខៀវ ក្លាយជាក្រុមល្អបំផុត។ តែយ៉ាងណាមិញ មើលរដូវកាលនេះ ពួកគេកំពុងយ៉ាប់បន្តិចហើយ ព្រោះដើមរដូវកាល៨ប្រកួត កំពុងដាច់ពិន្ទុក្រុមលេខ១ Liverpool ឆ្ងាយទៅហើយ។
តាមគម្រោងដែលបានរៀបចំមក លោក Pep បញ្ជាក់ថាប្រសិនបើមិនអាចធ្វើទៅបានទេ នោះលោកនឹងចាកចេញពីក្រុម Man City ហើយ។ គោលដៅរបស់លោកគឺជួយក្រុមឱ្យខ្លាំងបំផុត ប្រសិនបើវាមិនអាចទេ នោះមានតែដើរចេញដោយខ្លួនឯង មិនអាចក្បត់មនសិការបានឡើយ៕ប្រភព៖ Dailymail