ពីរ​ប្រកួត​ខាង​មុខ​នេះ Ronaldo អាច​សម្រេច​គ្រាប់​បាល់​ទី ១០០ ឲ្យ​ជម្រើស​ជាតិ​បាន​ទេ?

នៅ​ The International Break ដែល​ជា​ពេលវេលា​សម្រាប់​កីឡាករ​សម្រាក​មក​ជួយ​ជម្រើស​ជាតិ​នៅ​ការ​ប្រកួត​ធំ​តូច​ផ្សេងៗ ក្នុង​នោះ​សម្រាប់ Cristiano Ronaldo ក៏​មាន​ភារកិច្ច​ត្រូវ​ជួយ​ព័រទុយហ្គាល់​លេង​តតាំង​ប្រកួត​ពីរ​សំខាន់ៗ​ផង​ដែរ។

ព័រទុយហ្គាល់​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ស្វាគមន៍​ក្រុម​លុចហ្សំបួ​នៅ​ថ្ងៃ​ទី ១២ តុលា​ប៉ះ​ថ្ងៃ​សោរ៍ ខណៈ​ត្រូវ​ចូល​ជួយ​ម្ចាស់​ផ្ទះ​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ១៥ តុលា​ប៉ះ​ថ្ងៃ​អង្គារ។ សព្វថ្ងៃ CR7 មាន ៩៣ គ្រាប់​ក្នុង​ដៃ ពោល​គឺ​ត្រូវ​ការ ៧ គ្រាប់​ដើម្បី​សម្រេច​ចូល​តួ​លេខ​​ទី ១០០។

ក្នុង​នោះ​អ្នក​បន្តបន្ទាប់​ដែល​នៅ​ពី​ក្រោយ Ronaldo ​គឺ​ស្ថិត​នៅ​គម្លាត​ឆ្ងាយ​ដូច​ជា Ferenc Puskas (ហុងគ្រី&អេស្ប៉ាញ) មាន ៨៤ គ្រាប់ ខណៈ Sandor Kocsis (ហុងគ្រី) មាន ៧៥ គ្រាប់ រី​ឯ​កីឡាករ​ដែល​យក​ឈ្នះ​លើ Ronaldo គឺ Ali Daei មាន​ ១០៩ គ្រាប់៕

  • ពីរ​ប្រកួត​ខាង​មុខ​នេះ Ronaldo អាច​សម្រេច​គ្រាប់​បាល់​ទី ១០០ ឲ្យ​ជម្រើស​ជាតិ​បាន​ទេ?