Dani Alves ត្រូវ​ឪម៉ាល់​ទិច​អំឡុង​ការ​ប្រកួត​ឲ្យ​ Sao Paulo

ក្នុង​ការ​ប្រកួត​រវាង​ក្រុម Sao Paulo និង Fortaleze នៅ​ទឹកដី​ប្រទេស​ប្រេស៊ីល​នា​ពេល​កន្លង​ទៅ​នេះ បាន​កើត​រឿង​ហេតុ​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៅ​លើ​កីឡាករ​មួយ​ចំនួន ដោយ​មាន​សត្វ​ឪម៉ាល់​បាន​ទិច​ក្នុង​ពេល​ប្រកួត។

ហេតុការណ៍​នេះ​ក៏​បាន​កើត​ឡើង​លើ​វីរបុរស​ Dani Alves អំឡុង​ពេល​ដែល​រូប​លោក​បម្រុង​ស៊ុត​បាល់ Corner Kick ពី​ជ្រុង​ម្ខាង​នៃ​កីឡដ្ឋាន Pacaembu Stadium ប៉ុន្តែ​គ្រា​នោះ​នៅ​លើ​ចុង​នៃ​បង្គោល​ក៏​មាន​សំបុក​សត្វ​ឪម៉ាល់​ដែល​ហោះ​មក​ទិច​ផ្នែក​ក​របស់ Alves។ ការ​ប្រកួត​ត្រូវ​បាន​ពន្យារពេល ៥ នាទី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​មិត្ត​រួម​ក្រុម​ក៏​ប្រញាប់​ស្កាត់​មួយ​ជួយ​មើល​ផ្នែក​ក​របស់ Alves ផង​ដែរ។

កីឡាករ De Souza ក៏​ប្រញាប់​លើក​អាវ​ដើម្បី​បិទបាំង​បរិវេណ​មុខ ហើយ​ចូល​ទៅ​ដក​បង្គោល Corner នោះ​យក​ទៅ​គ្រវាត់​ចោល​នៅ​ជ្រុង​ម្ខាង ដើម្បី​បញ្ចប់​ការ​ចលាចល។

បញ្ជាក់​ថា Alves ជា​អតីត​កីឡាករ​ធ្លាប់​ចាយ​ពេល ៧ ឆ្នាំ​នៅ​ក្លឹប FC Barcelona ដោយ​បង្ហាញ​ខ្លួន​បា ៣៩១ ប្រកួត ឈ្នះ​ពាន LaLiga ៦ សម័យ​កាល Copa del Rey ៤ សម័យ​កាល និង Champions League ៣ សម័យ​កាល៕

ប្រភព៖ DailyStar

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT