បានឈ្នះពានរង្វាន់ La Liga រដូវកាលមុននេះ ក្រុម Barcelona បានផ្ដល់ប្រាក់ Bonus ឱ្យកីឡាករសរុបទាំងអស់ដល់ទៅ៨២លានផោនឯណោះ។
របាយការណ៍បានបញ្ជាក់ទៀតថាក្លឹប Barcelona បានចំណាយសរុប៤៨២,៧លានផោន សម្រាប់ក្រុមសមាជិកទាំងអស់របស់ក្លឹប ហើយក្នុងចំណោមនោះប្រាក់ប្រមាណជា២៧៨លានផោន គឺត្រូវផ្ដល់ទៅខាងគ្រូបង្វឹកនិងក្រុមកីឡាករបាល់ទាត់។ ប្រាក់តម្លៃពលកម្មរបស់កីឡាករនៅក្លឹប Barcelona គឺជារឿងសំខាន់ដែលថ្នាក់ដឹកនាំក្រុមតែងតែលើកមក ត្បិតអីវាមានការចំណាយខ្លាំងជាងក្លឹបដទៃ។
សម្រាប់រដូវកាលនេះ ថ្នាក់ដឹកនាំបានកាត់បន្ថយចំណាយលើតម្លៃពលកម្មនេះបានមួយចំនួនហើយ។ ជាក់ស្ដែងរដូវកាលមុននេះ ទាំងលុយ Bonus នឹងប្រាក់ខែគឺក្លឹបចំណាយអស់៦៧១លានអឺរ៉ូ ស្របពេលរដូវកាលនេះវិញ ក្លឹបរំពឹងថាចំណាយត្រឹម៦៤២លានអឺរ៉ូប៉ុណ្ណោះ៕ប្រភព៖ Dailymail