Arsenal ​បញ្ជូន​មនុស្ស​ឲ្យ​ឃ្លាំ​មើល​រ៉ាដា​របស់ Man Utd មួយ​រូប​នៅ​ប្រទេស​រុស្ស៊ី

ក្លឹប​កាំភ្លើង​ធំ Arsenal ​បាន​នឹង​កំពុង​ចូល​ប្រជែង​ជាមួយ​ក្លឹប Manchester United លើ​ការ​ចង់​បាន​យុវជន​វ័យ ២២ ឆ្នាំ​ដែល​កំពុង​បម្រើ​អាជីព​នៅ​លីគ​កំពូល​របស់​រុស្ស៊ី​គឺ​ Aleksandr Sobelov។

នា​រដូវ​កាល ២០១៩/២០ យុវជន​លេង​ឲ្យ​ក្លឹប Sovetov Samara រូប​នេះ ​រក​បាន ១០ គ្រាប់​និង Assist ៣ លើក​ហើយ​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ចំនួន ១២ ប្រកួត​កន្លង​មក។

យ៉ាងណាមិញ​ថ្លែង​បញ្ជាក់​ពី​អារម្មណ៍​របស់​សាមី​ខ្លួន​ផ្ទាល់ បាន​និយាយ​ថ្មីៗ​នេះ​ថា៖ “គេ​ប្រាប់​ខ្ញុំ​ថា​មាន​ក្រុម​ឃ្លាំ​មើល​ Arsenal មក​អង្គុយ​មើល​ការ​លេង​របស់​ខ្ញុំ ហើយ​មាន​ទាំង​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប Manchester United ទៀត ខ្ញុំ​ពិត​ជា​មិន​អាច​ស្រមៃ​ទេ​ថា​មាន​រឿង​បែប​នេះ​កើត​ឡើង”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT