ក្រោយចាត់តាំងកាលពីខែកក្កដា មកទល់ពេលនេះបានត្រឹមប៉ុន្មានខែក្លឹប FC Barcelona ក៏បានដកចោលតំណែងជាគ្រូបង្វឹកថ្នាលយុវជនអាយុក្រោម ១៩ ឆ្នាំរបស់លោក Victor Valdes។
អតីតអ្នកចាំទីរបស់អ្នកមានបុណ្យរូបនេះបានដឹកនាំឈុតតូច Juvenil A បានរយៈពេល ៣ ខែ ហើយបើតាមហេតុផលនៅពីក្រោយរឿងរ៉ាវនេះក៏ដោយសារ Valdes មានការប៉ះទង្គិចគ្នាជាមួយនឹងលោក Kluivert ដែលកំពុងដឹកនាំនៅ La Masia។
នៅសេចក្តីថ្លែងការណ៍របស់ក្លឹបបានចេញផ្សាយថា៖ “Barcelona សុំបញ្ជាក់នៅថ្ងៃចន្ទនេះថាលោក Victor Valdes នឹងលែងជាអ្នកចាត់ការនៃឈុត U19A ជាមួយក្លឹបរបស់យើងទៀតហើយ”។
បញ្ជាក់ថាបុរសវ័យ ៣៧ ឆ្នាំធ្លាប់បានឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ ២០១០ ជាមួយអេស្ប៉ាញ និងពាន LaLiga ៦ សម័យកាលជាមួយក្លឹបក៏ដូចជាលើក UCL ៣ លើកផងដែរ៕ ប្រភព៖ FoxSportAsia