អ្នក​ចាំ​ទី​អេហ្ស៊ីប ​បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ចាស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ World Cup

Essam El-Hadary ​អ្នក​ចាំ​ទី​វ័យ​៤៥​ឆ្នាំ​របស់​អេហ្ស៊ីប ​បាន​ជាប់​ឈ្មោះ​ជា​អ្នក​ចាំ​ទី​ចាស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ FIFA World Cup ​ក្រោយ​ពី​បាន​បង្ហាញ​ខ្លួន​កាល​ពី​យប់មិញ​នេះ។

អេហ្ស៊ីប ​ប្រកួត​ចុង​ក្រោយ​យប់មិញ​នេះ ​មិន​ទទួល​បាន​ផល​ល្អ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​បរាជ័យ ២-១ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អេហ្ស៊ីប​ក៏​បាន​ជាប់​កំណត់ត្រា​មួយ​ក្នុង​ប្រវត្តិសាស្ត្រ World Cup ​ផង​ដែរ ពោល​គឺ​អ្នក​ចាំ​ទី​របស់​គេ ​ជាប់​ឈ្មោះ​ជា​អ្នក​ចាំ​ទី​ចាស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ​មាន​វ័យ​ដល់​៤៥​ឆ្នាំ​ទៅ​ហើយ តែ​អាច​លេង​បាន។

Hadary ​បច្ចុប្បន្ន​លេង​នៅ​ក្លឹប​ Taawon ​ក្នុង​លីគ​លំដាប់​ទី​១​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ​អ្នក​ចាំ​ទី​រូប​នេះ ​ជាប់​ជម្រើស​ជាតិ​អេហ្ស៊ីប​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ ដោយ​បាន​បង្ហាញ​ខ្លួន​១៥៩​ប្រកួត​មក​ហើយ។ Hadary ​ជាប់​លេខ​១​ជា​កីឡាករ​ចាស់​ជាង​គេ ​ខណៈ​ដែល​លេខ​២​នោះ ​បាន​ទៅ​លើ​កីឡាករ Faryd Mondragon ​របស់​កូឡុំប៊ី ​វ័យ​៤៣​ឆ្នាំ ដែល​បង្ហាញ​ខ្លួន​កាល​ពី World Cup 2014 ​កន្លង​ទៅ៕ប្រភព៖​DailyMail

  • អ្នក​ចាំ​ទី​អេហ្ស៊ីប ​បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ចាស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ World Cup