Van Dijk ៖ ​តឿន Liverpool ​កុំ​អាល​សប្បាយ​ចិត្ត ​រឿង​ដាច់​ពិន្ទុ​ក្រុម Man City ​

ខ្សែ​ការពារ Virgil van Dijk ​បាន​ដាស់​តឿន​សមាជិក​ក្រុម Liverpool ​ទាំង​អស់​កុំ​អាល​សប្បាយ​ចិត្ត​ជាមួយ​លទ្ធផល​ឈ្នះ​ពិន្ទុ​ក្រុម Man City ​នេះ​អី ព្រោះ​ការ​ប្រកួត​នៅ​សល់​វែង​ឆ្ងាយ​ទៀត​។

Liverpool ​ឈ្នះ Leicester City ​២-១ ​ស្រប​ពេល​ក្រុម Man City ​ចាញ់​ក្រុម Wolves ​២-០ ​បាន​ធ្វើ​ឱ្យ​គម្លាត​ពិន្ទុ​ក្រុម​លេខ​១ ​និង​លេខ​២​នេះ ​ដាច់​គ្នា​៨​ពិន្ទុ​ហើយ។ ការ​ដាច់​គ្នា​ឆ្ងាយ​បន្តិច​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អង់គ្លេស​គិត​ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​របស់​ក្រុម​ហង្ស​ក្រហម​ទៅ​ហើយ ​ព្រោះ​ក្រុម​មួយ​នេះ​នឹង​មិន​ងាយ​បាត់​ពិន្ទុ​ឡើយ បើ​មើល​ទៅ​លើ​ទម្រង់​លេង​ពេល​នេះ​។

ជាមួយ​គ្នា​នោះ ​ខ្សែ​ការពារ Virgil van Dijk ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​រឿង​មួយ​នេះ​ដែរ​ថា​៖ “នៅ​ពេល​វែង​ឆ្ងាយ​ទៀត ​ដែល​យើង​អាច​និយាយ​ពី​ពាន​រង្វាន់​បាន។ វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​យើង​គួរ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី ប្រកួត​ខាង​មុខ​របស់​យើង ​ល្អ​ជាង​មើល​ពី​តារាង​ពិន្ទុ។ ប្រកួត​ខាង​មុខ អ្វី​ក៏​អាច​កើត​ឡើង​បាន​ទេ ”៕ប្រភព៖ Dailymail

  • Van Dijk ៖ ​តឿន Liverpool ​កុំ​អាល​សប្បាយ​ចិត្ត ​រឿង​ដាច់​ពិន្ទុ​ក្រុម Man City ​