កីឡដ្ឋាន Smart RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងក្លាយជាទឹកដីរៀបចំម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩។
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង បឹងកេត និង ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៦ ខែ វិច្ឆិកា ដោយផ្លាស់ប្តូរពីពហុកីឡដ្ឋានជាតិ ទៅ កីឡដ្ឋាន Smart RSN ដោយសារតែពហុកីឡដ្ឋានជាតិ ត្រូវរៀបចំការប្រកូតវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2020 ចាប់ពីថ្ងៃទី ២ ដល់ ១០ ខែ វិច្ឆិកា ឆ្នាំ២០១៩។
ស្របពេលពុំមានការប្រកួតចំណាត់ថ្នាក់លេខ៣ សម្រាប់ ភ្នំពេញក្រោន និង វិសាខា ដោយមានការស្នើសុំពីក្លិបទាំងពីរ៕