James សុំ​គ្រូ​ជម្រើស​ជាតិ​មិន​ចូល​លេង​ទល់​ឈីលី និង​អាល់ហ្សេរី ព្រោះ​ហេតុផល​ម្យ៉ាង

នៅ​ថ្ងៃ​ទី ១២ និង ១៦ ខែ​តុលា​នេះ ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​នឹង​បើក​ការ​តតាំង​មិត្តភាព​ទល់​ក្រុម​ជម្រើស​ជាតិ​ឈីលី​និង​អាល់ហ្សេរី ​ពោល​គឺ​ស្ថិត​ក្នុង​ពេលវេលា International Break ដែល​កីឡាករ​ទាំង​អស់​អាច​សម្រាក​ពី​ក្លឹប មក​ចូលរួម​ជាមួយ​ជម្រើស​ជាតិ។

យ៉ាងណាមិញ​សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​បាន​បដិសេធ​មិន​ចូលរួម ដោយ​ស្នើ​សុំ​គ្រូ​បង្វឹក​កូឡុំប៊ី​លោក Carlos Queiroz ​យក​ពេល​បន្ត​ហ្វឹកហាត់​នៅ​ជំរំ​របស់​ក្លឹប Real Madrid ​បន្ត​ទៀត។ នេះ​ក៏​ដោយ​សារ​ចង់​ទទួល​បាន​ឱកាស​ពី​លោក Zinedine Zidane ក្រោយ​រូប​គេ​ទើប​សម្ភោធ​គ្រាប់​បាល់​ឲ្យ​ស្តេច​ស​ពេល​លេង​ប៉ះ Granada ​ថ្ងៃ​មុន។

នៅ​បាល់​ចុង​ម៉ោង​មុន​បិទ​ការ​ប្រកួត​ប៉ុន្មាន​នាទី James ​បាន​បំបែក​គ្រាប់​បាល់​យក​ឈ្នះ ៤-២ ដែល​ធ្វើ​ឲ្យ​មាន​ការ​សាទរ​ជា​ខ្លាំង ហើយ​ការ​ខិតខំ​បន្ថែម​ទៀត​លោក​សង្ឃឹម​ថា​នឹង​មាន​ឱកាស​ចូល​លេង​ទល់ Real Mallorca នា​ថ្ងៃ​ទី ១៩ តុលា ក៏​ដូច​ជា​វិល​មក​ទួរគី​ប៉ះ Galatasaray នៅ UCL៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT