ឆ្លងកាត់ ៧ ប្រកួតនៅ Serie A ទីបំផុតយើងទទួលបានកីឡាករមួយរូបរបស់ក្លឹប SS Lazio ដែលមានគ្រាប់បាល់ច្រើនដាច់គេដល់ទៅ ៧ គ្រាប់ ខណៈជាមធ្យមកីឡាករនៅ Serie A នារដូវកាលនេះ អាចរកបានត្រឹម ២-៣ គ្រាប់ប៉ុណ្ណោះ។
ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ មិនមានកីឡាកររបស់ក្លឹប Juventus និង Inter Milan នោះទេ ដោយក្នុងនោះមានដូចជា Ciro Immobile (Lazio) ៧ គ្រាប់, Duvan Zapata (Atalanta) ៦ គ្រាប់, Berardi (Sassuolo) ៥ គ្រាប់, Belotti (Torino) ៥ គ្រាប់, Mancosu (Lecce) ៤ គ្រាប់, Donnarumma (Bresica) ៤ គ្រាប់, Mertens (Napoli) ៤ គ្រាប់, Dzeko (AS Roma) ៤ គ្រាប់, Joao Pedro (Cagliari) ៤ គ្រាប់, Luis Muriel (Atalanta) ៣ គ្រាប់។
ក្នុងនោះ Cristiano Ronaldo រកបាន ៣ គ្រាប់ ខណៈ Stefano Sensi និង Romelu Lukakuរបស់ Inter Milan បាន ៣ គ្រាប់ស្មើគ្នា៕