នៅជ័យជម្នះក្នុងលទ្ធផល ២-១ ទល់ក្លឹប Leicester City កាលពីចុងសប្តាហ៍ ក្លឹបហង្សក្រហម Liverpool បានជួបបញ្ហាទាក់ទិននឹង Mohamed Salah ដែលជាកីឡាករសំខាន់ត្រូវរងរបួសនៅចុងម៉ោង។
Salah បានប៉ះទង្គិចជាមួយខ្សែការពារ Hamza Choudhury ប៉ុន្តែតាមការលើកឡើងរបស់អ្នកសារព័ត៌មាន David Maddock របស់ The Mirror បានសង្កត់ធ្ងន់ថា Salah ហាក់មិនរងរបួសធ្ងន់ធ្ងរនោះឡើយ។
ជារួមក្រោយសម្រាកនៅការប្រកួត The International Break កីឡាករអេហ្សីបរំពឹងនឹងត្រលប់មកចូលរួមការប្រកួតទល់ Manchester United ជាធម្មតានៅថ្ងៃទី ២០ តុលាខាងមុខ៕ ប្រភព៖ Sportsmole