Savage ​បង្ហើប​ថា​អតីត​គ្រូ​ចាស់​នៅ Liverpool សក្ដិសម​មក​ដឹកនាំ United ​ថ្ងៃ​អនាគត

អតីត​កីឡាករ​ថ្នាល​យុវជន​របស់ United លោក Robbie Savage ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ក្លឹប​បិសាច​ក្រហម​អាច​នឹង​ត្រូវ​ផ្ទេរ​តំណែង​គ្រូ​បង្វឹក ទៅ​កាន់​លោក Brendan Rodgers អតីត​គ្រូ​ចាស់​នៅ​ហង្ស​ក្រហម​ក្នុង​ពេល​អនាគត។

ឆ្លើយតប​នឹង​បរាជ័យ​របស់ United ​ដែល​ចាញ់​ស្មើ​ឥត​ឈប់​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ លោក Savage ​បាន​ប្រាប់ Daily Mirror៖ “Brendan Rodgers កំពុង​ដឹកនាំ​ឲ្យ Leicester City ត្រលប់​មក​កាន់ Champions League ម្តង​ទៀត ហើយ​អនាគត​របស់​គាត់​គឺ​នឹង​ក្លាយ​ជា​អ្នកចាត់ការ​នៅ Man Utd”។

លោក​សង្កត់​ធ្ងន់​ថា៖ “កុំ​គិត​ខុស​លើ​ខ្ញុំ ពេល​ដែល​ខ្ញុំ​និយាយ​ថា Rodgers អាច​មាន​វាសនា​ដឹកនាំ United ព្រោះ​នេះ​ខ្ញុំ​មិន​បាន​មាន​ន័យ​ថា Solskjaer គួរ​តែ​ត្រូវ​បណ្តេញ​ចេញ​ពេល​នេះ​ទេ ប៉ុន្តែ​ដោយ​សារ​ការ​មើល​ឃើញ​ពី​ការងារ​ជោគជ័យ​របស់ Rodgers ចាប់​តាំង​ពី​គាត់​មក​ដឹកនាំ​នៅ King Power រយៈពេល ៨ ខែ​កន្លង​ទៅ”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT