នៅការប្រកួតកាលពីយប់មិញ Ousmane Dembele បានទទួលកាតក្រហមដែលត្រូវបណ្តេញចេញពីទីលាននៅនាទី ៨៨ ដែលបណ្តាក់គ្នាជាមួយខ្សែការពារ Ronald Araujo នៅនាទី ៨៧ រុញឲ្យ Barca លេង ៩ ទល់ ១១ មុនបិទការប្រកួតប៉ុន្មាននាទី។
យ៉ាងណាមិញ Dembele គឺត្រូវខកខានមួយប្រកួតបើតាមគោលការណ៍ដែលទទួលកាតក្រហមនេះ ពោលគឺការលេងទល់ Eibar នឹងត្រូវខកខាន។ ប៉ុន្តែការព្យួរឈ្មោះពីរប្រកួតក៏អាចនឹងកើតឡើងទៅបានដូចគ្នា ព្រោះ Dembele បានប្រើពាក្យមិនសមរម្យទៅលើអាជ្ញាកណ្តាលកាត់សេចក្តីមុនដើរចេញពីទីលាន ដោយនិយាយថា៖ “អ្នកអាក្រក់ខ្លាំងបំផុត”។
ប្រសិនមានការសម្រេចថា Dembele ធ្វើខុសច្បាប់ប្រើពាក្យមិនគប្បីទៅលើអាជ្ញាកណ្តាល នោះជំនួប El Clasico នាថ្ងៃទី ២៦ តុលា នឹងពុំមានវត្តមានខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះចូលលេងឡើយ៕ ប្រភព៖ AF