៤​ថ្ងៃ ​ចោរ​ចូល​ផ្ទះ​កីឡាករ AT Madrid ​ម្នាក់​ដល់​ទៅ​២​ដង​

ផ្ទះ​របស់​កីឡាករ Thomas Partey ​ត្រូវ​បាន​ចោរ​ចូល​ជា​ថ្មី​ម្ដង​ទៀត​ហើយ ​ត្រឹម​រយៈ​ពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​លើក​ទី​១។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ ​ក្រុម​ចោរ​មួយ​ក្រុម​បាន​ចូល​ទៅ​ផ្ទះ​របស់​កីឡាករ Thomas ​ប៉ុន្តែ​មិន​បាន​លួច​យក​អ្វី​ឡើយ ​ដោយសារ​តែ​ជួប​ជាមួយ​សាច់​ញាតិ​របស់​កីឡាករ​រូប​នេះ​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ រំលង​បាន​តែ​ប៉ុន្មាន​ថ្ងៃ ពោល​គឺ​យប់មិញ​នេះ​ក៏​ស្រាប់​តែ​មាន​ក្រុម​ចោរ​មួយ​ក្រុម​ទៀត (មិន​ច្បាស់​ថា​ក្រុម​លើក​មុន) ​បាន​ចូល​ទៅ​ផ្ទះ​របស់​កីឡាករ​ក្រុម AT Madrid ​នេះ​ទៀត។

ការ​ចូល​មក​លើក​នេះ ប្រភព​មិន​បាន​បញ្ជាក់​ថា​ក្រុម​ចោរ​នេះ​បាន​លួច​អ្វី​ខ្លះ​ទេ ប៉ុន្តែ​អាច​ប្រាប់​បាន​ថា​ចោរ​ចូល​មក​នោះ គឺ​អ្នក​បម្រើ​ក្នុង​ផ្ទះ​ជា​អ្នក​ទាន់ ​ហើយ​រាយការណ៍​ទៅ​ប៉ូលិស។ ​នៅ​អេស្ប៉ាញ​មាន​ករណី​ជា​ច្រើន​បាន​កើត​ឡើង​លើ​កីឡាករ ​ដោយ​មាន​ក្រុម​ចោរ​ចូល​ក្នុង​ផ្ទះ​នេះ។ ក្លឹប​បាល់ទាត់​ក្នុង​ប្រទេស​អេស្ប៉ាញ តែងតែ​ប្រាប់​ទៅ​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​ថា ​ហាម​បង្ហោះ​រូប​ផ្ទះ​និង​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ ​លើ​បណ្ដាញ​សង្គម​ជា​ដាច់​ខាត ​ព្រោះ​មាន​ជន​ឆ្លៀត​ឱកាស​ជា​ច្រើន តែងតែ​ចង់​ធ្វើ​បាប​លើ​កីឡាករ៕ប្រភព៖ Dailymail