ក្រុម Juventus បានឡើងទៅឈរនៅកំពូលតារាងវិញហើយ ក្រោយពីយកឈ្នះលើក្រុម Inter Milan ក្នុងលទ្ធផល ២-១ កាលពីយប់មិញនេះ។
Dybala ជាអ្នករកបានគ្រាប់បាល់នាំមុខមុនឱ្យក្រុម Juventus នៅត្រឹមនាទីទី៤ ប៉ុន្តែក៏ត្រូវ Martinez រកបានតាមស្មើវិញផងដែរនៅនាទី១៨ ដោយបាល់ប៉េណាល់ទី។ ក្រោយពីស្មើគ្នានេះហើយ ក្រុមទាំងពីរមិនអាចបន្ដរកគ្រាប់បាល់បានទេ រហូតដល់នាទី៨០ទើបខ្សែប្រយុទ្ធ Higuain បំប៉ោងសំណាញ់ទីបាន ជួយក្រុម Juventus យកឈ្នះ ក្នុងលទ្ធផល ២-១ តែម្ដង។
ជាមួយលទ្ធផលនេះ ធ្វើឱ្យក្រុម Inter Milan ស្គាល់បរាជ័យលើកដំបូងក្នុងពានរង្វាន់Serie A នារដូវកាលនេះហើយ។ មួយវិញទៀត ពួកគេក៏ធ្លាក់មកលេខ២ផងដែរ ដោយ Juventus ក្រោយបាន៣ពិន្ទុ ក៏ហក់ទៅឈរនៅកំពូលតារាងវិញ ដោយលើស១ពិន្ទុ ឆ្លងកាត់ការប្រកួត៧សប្ដាហ៍៕ប្រភព៖ Dailymail