• De Gea៖ ​មិន​មែន​តែ​១​ប្រកួត​នេះ​ទេ ​រដូវ​កាល​នេះ Man Utd ​ចប់​ហើយ​

    ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Newcastle United ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ ​ធ្វើ​ឱ្យ​ចំណាត់​ថ្នាក់​ក្រុម​នេះ​ធ្លាក់​ដល់​ពាក់​កណ្ដាល​តារាង​ហើយ។

    លទ្ធផល​បរាជ័យ​ផ្ទួន​ៗ​នេះ ​ធ្វើ​ឱ្យ​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​លើ​លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ហើយ។ ​ការ​លេង​ក្រៅ​ដី​របស់​ក្រុម Man Utd ​ជិត​១០​ប្រកួត​មក​នេះ ​មិន​ស្គាល់​ជ័យជម្នះ​សោះ ​ខណៈ​ដែល​៣​ប្រកួត​ចុង​ក្រោយ​តែ​ម្ដង​វិញ​នៅ​ពាន​ក្នុង​ស្រុក ​ក៏​ពួកគេ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​៣​ពិន្ទុ​យ៉ាង​មិច​ដែរ។

    អ្នក​ចាំទី De Gea ​បាន​និយាយ​ចំពោះ​ទម្រង់​លេង​ក្រុម​នៅ​ពេល​នេះ​ថា​៖ “វា​ជា​ពេល​លំបាក​សម្រាប់​យើង​នៅ​ពេល​នេះ ប៉ុន្តែ​យើង​ជា United ​យើង​ត្រូវ​តែ​ប្រយុទ្ធ​បន្ដ​ទៀត។ វា​ជា​ពេល​វេលា​ដែល​ពិបាក​បំផុត​តាំង​ពី​ខ្ញុំ​ចូល​មក​ក្រុម​នេះ។ យើង​មិន​អាច​សូម្បី​ស៊ុត​១​គ្រាប់​ក្នុង​២​ប្រកួត​មក​ហើយ។ យើង​សុំទោស​ទៅ​អ្នក​គាំទ្រ​គ្រប់​គ្នា​ផង”៕ប្រភព៖ Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT