​អ្នក​គាំទ្រ​ជឿ​ថា Man City ​ចាញ់ ពាន​ឆ្នាំ​នេះ​បាន​លើ Liverpool ​ហើយ​

ក្រោយ​ពី​ក្រុម Manchester City ​ចាញ់​ក្រុម Wolves ​កាល​ពី​យប់មិញ​នេះ ​អ្នក​គាំទ្រ​បាល់ទាត់​នៅ​អង់គ្លេស​ជឿ​ថា​ពាន​រង្វាន់​លីគ​អង់គ្លេស​ឆ្នាំ​នេះ​នឹង​បាន​លើ Liverpool ​ហើយ​។

ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Man City ​ដែល​លេង​ក្នុង​ដី​ខ្លួន​ឯង​កម្រ​ចាញ់​នោះ ​បែរ​ជា​ភ្លាត់​ចាញ់​ក្រុម  Wolves ​២-០ ​ឯ​ណោះ ដែល​ធ្វើ​ឱ្យ​ពិន្ទុ​ក្រុម​នេះ​កាន់​តែ​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ Liverpool ​ហើយ។ ការ​បរាជ័យ​នេះ​ដែរ ​ក៏​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​ឆ្នាំ​នេះ ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នឹង​បាន​ទៅ​លើ​ក្រុម​ហង្ស​ក្រហម​ហើយ ​ព្រោះ​គ្មាន​ក្រុម​ណា​ទៀត​អាច​ប្រជែង​បាន​ឡើយ។

លោក Pep ​ក៏​បាន​និយាយ​ពី​ការ​ប្រកួត​យប់មិញ​នេះ​ដែរ​ថា​ក្រុម​របស់​លោក​លេង​ទាំង​ភ័យ ទើប​ធ្វើ​ឱ្យ​បរាជ័យ​បែប​នេះ។ ​គិត​ត្រឹម​សប្ដាហ៍​ទី​៨​នេះ ​ក្រុម Man City ​ចាញ់​ពិន្ទុ​ក្រុម Liverpool ​ដល់​ទៅ​៨​ពិន្ទុ​ឯ​ណោះ៕ប្រភព៖ dailymail

  • ​អ្នក​គាំទ្រ​ជឿ​ថា Man City ​ចាញ់ ពាន​ឆ្នាំ​នេះ​បាន​លើ Liverpool ​ហើយ​