ការប្រកួតនៅឯកីឡដ្ឋាន Etihad កាលពីយប់មិញក្លឹបម្ចាស់ផ្ទះ Manchester City បានស្គាល់បរាជ័យជាលើកទីពីរក្រោមលទ្ធផល ២-០ ទល់នឹងក្រុមភ្ញៀវ Wolves។
ត្បិត City ហាក់គាបសង្កត់ខ្លាំងទៅក្រុមចចកតាមរយៈការគ្រប់គ្រងបាល់ ៧៧ ភាគរយនិងស៊ុត ១៨ លើក ប៉ុន្តែគ្មានសំណាងបញ្ចូលទីសូម្បីតែមួយជើង។ នៅចុងតង់ទីពីរកីឡាករ Adama Traore រកបានពីរគ្រាប់ម្នាក់ឯងនៅចន្លោះនាទី ៨០ និង ៩០+៤។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=5Tid7Xo4fGs
បញ្ជាក់ថាបច្ចុប្បន្ន City ថយគម្លាតពិន្ទុកាន់តែឆ្ងាយធៀបនឹង Liverpool ដែលខុសគ្នាដល់ទៅ ៨ ពិន្ទុ ខណៈដែលហង្សយកឈ្នះនៅប្រកួតទី ៨ លើ Leicester City កាលពីម្សិលមិញក្នុងលទ្ធផល ២-១៕