ក្រុម FC Barcelona នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Sevilla នៅម៉ោង២រំលងអាធ្រាត្រយប់នេះ ក្នុងការប្រកួតពានរង្វាន់ La Liga ។មុនការប្រកួតចាប់ផ្ដើម លោក Valverde ដែលជាអ្នកចាត់ការក្រុមបាននិយាយថា៖ “វាតែងតែពិបាកជានិច្ចក្នុងការប្រកួតទល់ក្រុម Sevilla ។ ពួកគេជាក្រុមមានការរៀបចំល្អ ជាពិសេសការលេងក្រៅដីរបស់ពួកគេក៏កាន់តែល្អថែមទៀត។ ត្បិតតែទើបចាញ់ក្រុម Real Madrid កន្លងទៅមែន ប៉ុន្តែប្រកួតនោះ ពួកគេធ្វើបានយ៉ាងល្អ។ យើងនឹងប្រឹងប្រែងដើម្បីទទួលបាន៣ពិន្ទុពីពួកគេនៅយប់នេះ”។
ក្រុម Barcelona ដែលទើបយកឈ្នះក្រុម Inter Milan ២-១ នៅ UEFA Champions League រំពឹងថានឹងធ្វើឱ្យអ្នកគាំទ្រស្ងប់ចិត្តវិញ ជាមួយលទ្ធផលល្អទល់ក្រុម Sevilla នៅរាត្រីនេះ។ ពួកគេបច្ចុប្បន្ននៅលេខ៤ក្នុងតារាង ឆ្លងកាត់៧ប្រកួតកន្លងមក។ ស្របពេលក្រុម Real Madrid ដែលជាដៃគូប្រជែងវិញ ក្រោយពីឈ្នះ Granada ៤-២ ហើយ កំពុងមាន១៨ពិន្ទុក្នុងដៃឈរកំពូលតារាង៕
ប្រភព៖ Marca