Fede Valverde ខ្សែបម្រើវ័យក្មេងរបស់ក្រុម Real Madrid ដែលកំពុងបង្ហាញសមត្ថភាពបានយ៉ាងល្អឱ្យក្រុមរបស់លោក Zidane នារដូវកាលនេះ។ជាក់ស្ដែងប្រកួតឈ្នះក្រុម Granada នៅយប់មិញនេះ កីឡាករវ័យ២១ឆ្នាំបានជួយយ៉ាងច្រើន សឹងតែគ្រប់តំបន់ទៅហើយ។ កីឡាករចេញពីថ្នាលយុវជនរបស់ Real Madrid នេះ ក៏ត្រូវបានលោក Zidane សរសើរថាជាកីឡាករល្អ និងទាន់សម័យកាលនេះផងដែរ ហើយរូបគេនឹងក្លាយជាកម្លាំងស្នូលរបស់ក្រុមជាក់ជាមិនខាន។
កីឡាករជម្រើសជាតិអ៊ុយរុយហ្គាយនេះ បាននិយាយថារូបគេចង់ផ្ដល់គ្រប់យ៉ាងឱ្យក្រុម Real Madrid ដើម្បីឈ្នះការប្រកួត។ ប្រសិនបើមានឱកាសនិងការទុកចិត្តពីអ្នកចាត់ការហើយ Fede Valverde ថានឹងរត់ជួយក្រុមពេញទីលានរហូតដល់ជើងគេផ្ទុះទៅមុខមិនរួចទើបឈប់៕
ប្រភព៖ DailyMail