ធ្វើ​ឱ្យ Salah ​របួស ​កីឡាករ Hamza ​ត្រូវ​អ្នក​គាំទ្រ​ជេរ​ស្ដី ​មើល​ងាយ​អស់​ស្ទះ​

Hamza Choudhury ​ខ្សែ​បម្រើ​របស់​ក្រុម Leicester City ​ត្រូវ​អ្នក​គាំទ្រ​នៅ​អង់គ្លេស​មើល​ងាយ ​រើស​អើង​ពូជ​សាសន៍​អស់​ស្ទះ​កាល​ពី​យប់មិញ  ក្រោយ​បង្ក​កំហុស​លើ Salah ​ឱ្យ​របួស​។ការ​ប្រកួត​យប់មិញ ​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ២-១។ ​ក្នុង​ការ​ប្រកួត​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន រហូត​ដល់​មាន​អ្នក​គាំទ្រ​បាន​បង្ហាញ​ការ​រើសអើង​ពូជ​សាសន៍​ថែម​ទៀត​ផង​។ ​ខ្សែ​បម្រើ Hamza ​របស់ Leicester ​ក្រោយ​ពី​បង្ក​កំហុស​លើ Salah ​ហើយ ​ត្រូវ​អ្នក​គាំទ្រ​មើល​ងាយ​យ៉ាង​ខ្លាំង។

នៅ​លើ​បណ្ដាញ​សង្គម​អ្នក​គាំទ្រ​ក្រុម​នៅ​អង់គ្លេស ​បាន​ហៅ​កីឡាករ​មាន​ម្ដាយ​ជា​ជន​ជាតិ​បង់ក្លាដេស​ថា​ជា​ស្វា​នៅ​អាស៊ី។ ​ហើយ​ខ្លះ​ទៀត ​ក៏​សរសេរ​ថា Hamza ​ជា​កីឡាករ​ស្បែក​ខ្មៅ​អាក្រក់​បំផុត ដែល​ពួកគេ​បាន​ជួប។ ​ដោយ​ឡែក​ការ​រើសអើង​នេះ ​មិន​មែន​ទើប​តែ​កើត​មាន​ឡើង​នា​រដូវកាល​នេះ​ទេ ​កន្លង​មក​ក៏​មាន​កីឡាករ​ត្រូវ​អ្នក​គាំទ្រ​មើល​ងាយ​ដូច្នេះ​ដូចជា Marcus Rashford ​និង​ Paul Pogba៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT