Pochettino ​ជឿ​ថា Spurs ​នឹង​ត្រលប់​មក​លេង​ល្អ​ឡើង​វិញ

ក្រុម Spurs បាន​បរាជ័យ​ធ្ងន់​ក​កាល​ពី​យប់មិញ ក្រោម​ថ្វី​ជើង​ក្រុម Brighton ​លទ្ធផល ៣-០ ​កាល​ពី​យប់មិញ​នេះ ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។មាន់​ខ្នាយ​មាស​ខាង​លើ​នេះ ​កំពុង​ដុនដាប​ខ្លាំង​នា​សប្ដាហ៍​នេះ ព្រោះ​ចាញ់​ក្រុម Bayern Munich ៧-២ ​ហើយ​នៅ Champions League ​ក៏​មក​បន្ដ​ចាញ់​ក្រុម Brighton ​៣-០ ​ថែម​ទៀត​ក្នុង​លីគ។ ការ​បរាជ័យ​ជាប់​គ្នា​២​ប្រកួត​ធ្ងន់​ៗ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​សម្រាប់​លោក Pochettino ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម។

យ៉ាងណាមិញ ​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​ទទួល​យក​ការ​រិះគន់​ទាំង​អស់ ​ហើយ​ខ្ញុំ​ក៏​មិន​និយាយ​យក​ហេតុផល​អ្វី​ដែរ។ វា​មិន​អាច​ប្ដូរ​គោលដៅ​របស់​ខ្ញុំ​បាន​ទេ​ចំពោះ​ការ​រិះគន់។ យើង​នឹង​ត្រលប់​មក​ខ្លាំង​ម្ដង​ទៀត ​ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ថា​សុំទោស​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់​ដែល​យើង​ធ្វើ​មិន​បាន​ល្អ​កន្លង​មក”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT