ទុក្ខ​ជាន់​ទុក្ខ​ហើយ Spurs… របូត ៣ ពិន្ទុ​មធ្យម ងំ Lloris ​បាក់​ដៃ​ថែម​ទៀត

Brighton ​បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Tottenham Hotspur នៅ​លទ្ធផល ៣-០ ​នៅ​ឯ​កីឡដ្ឋាន​ Falmer Stadium មុន​នេះ​បន្តិច។

គ្រាប់​បាល់​ដំបូង​កើត​ឡើង​នៅ​នាទី​ទី ៣ ដោយ​កីឡាករ Neal Maupay ​ដែល​អំឡុង​នាទី​នេះ​ហើយ​ធ្វើ​ឲ្យ Hugo Lloris ភ្លាត់​ស្នៀត​ហក់​ចាប់​បាល់ ដោយ​ត្រូវ​បត់​កែង​ដៃ​ទៅ​ក្រោយ​មួយ​ទំហឹង រហូត​ក្រុម​សង្គ្រោះ​ប្រញាប់ប្រញាល់​រត់​មក​ដាក់​អុកស៊ីហ្សែន​សែង​ចេញ​ទៅ​ក្រៅ​ជា​បន្ទាន់។ រហូត​ដល់​នាទី ៣២ និង ៦៥ កីឡាករ Aaron Cannolly ក៏​បាន​ទយ​ពីរ​គ្រាប់​ថែម​ទៀត រំលង​ដៃ​អ្នក​ចាំ​ទី​ Paulo Gazzaniga ដែល​ប្តូរ​ចូល​ជំនួស Lloris។

ទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=eG8G0xBaU5k

បច្ចុប្បន្ន Spurs ​ឈរ​លេខ ៦ ក្រោយ ៨ ប្រកួត​ឈ្នះ ៣ ស្មើ ២ ចាញ់ ៣ មាន ១១ ពិន្ទុ រី​ឯ Brighton រំកិល​មក​លេខ ១២ មាន ៩ ពិន្ទុ​ស្មើ​នឹង Burnley FC ​និង Man Utd៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT