តាមរបាយការណ៍ពី Sports Mole បានចុះផ្សាយថាក្លឹប Real Madrid បាននឹងកំពុងលៃលកទម្លាក់សំណើទឹកប្រាក់ ៧១ លានផោនជុំវិញការចង់បានខ្សែប្រយុទ្ធ Son Heung-min ពីក្លឹប Tottenham Hotspur។
កីឡាករពាក់អាវលេខ ៧ សញ្ជាតិកូរ៉េខាងត្បូងរូបនេះបង្ហាញខ្លួនបាន ១៩៦ ប្រកួតឲ្យ Spurs ចាប់តាំងពីចាកចេញពីក្លឹបចាស់ Bayer Leverkusen នារដូវកាល ២០១៥/១៦ មកទល់ពេលនេះសម្រេចបាន ៧០ គ្រាប់ហើយ។
នារដូវកាលថ្មីបង្ហាញខ្លួន ៨ លើករូបគេរកបាន ៣ គ្រាប់ ដោយឡែកសម្រាប់ Son មិនមែនជាបេក្ខភាពរបស់ Spurs តែម្នាក់ទេដែលអាចនឹងចាកចេញ ទៀតសោតក៏មានទាំង Harry Kane និង Christian Eriksen ដែលរងការចង់បានពីក្លឹបធំៗជាច្រើន។
សព្វថ្ងៃកុងត្រារបស់ Son នៅ Tottenham ត្រូវផុតរដូវកាល ២០២២-២៣ ឯណោះ បែបនេះសម្រាប់ការចរចារវាង Madrid និងភាគីខាងក្លឹបអង់គ្លេសអាចនឹងលំបាកបន្តិច៕ ប្រភព៖ Sportsmole