James ​បេក្ខភាព​សំខាន់​គួរ​ជាប់​ជម្រើស​ដំបូង Real ​យប់​នេះ​

James Rodriguez ​ខកខាន​មិន​បាន​បង្ហាញ​ខ្លួន​២​ប្រកួត​ជាប់​គ្នា​ហើយ​ឱ្យ​ក្រុម Real Madrid ​ហើយ​លទ្ធផល​គ្មាន​កីឡាករ​កូឡុំប៊ី​នេះ ក៏​មិន​ទទួល​បាន​ផល​ល្អ​ដែរ។

យ៉ាងណាមិញ ​នៅ​ពេល​ក្រុម Real Madrid ប៉ះ​ក្រុម Granada ​នៅ​យប់​នេះ គឺ​ជា​ពេល​សក្ដិសម​បំផុត​សម្រាប់ James ​ដើម្បី​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​វិញ​ហើយ។ ​James ​ជា​កីឡាករ​មាន​កំណត់ត្រា​ល្អ​ណាស់​របស់​ក្រុម Real Madrid ​នៅ​ពេល​លេង​ទល់​ក្រុម Granada ​នេះ។ ជាក់​ស្ដែង​៥​លើក​កន្លង​មក រូបគេ​តែងតែ​ទទួល​បាន​ជ័យជម្នះ​ទាំង​៥​លើក។ ខណៈ​ដែល​កន្លង​មក​ក៏​ធ្លាប់​រក​គ្រាប់​បាល់​បាន​ពេល​លេង​ទល់​ក្រុម​នេះ​ថែម​ទៀត។

លោក Zidane ​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ដែរ​ថា ​ក្រោយ​ពី​ចប់​ប្រកួត​ទល់​ក្រុម Club Brugge ​មក ​គឺ​គ្មាន​កីឡាករ​ណា​ម្នាក់​អាច​ធានា​បាន​កៅអី​ជម្រើស​១១​នាក់​ដំបូង​ឡើយ។ លោក​នឹង​មើល​ទៅ​តាម​សមត្ថភាព​ជាក់​ស្ដែង​របស់​កីឡាករ​ម្នាក់​ៗ​ថា​អាច​ធ្វើ​បាន​ល្អ​កម្រិត​ណា៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT