ខ្សែប្រយុទ្ធ Kylian Mbappe នឹងអវត្តមានលេង ឱ្យក្រុម PSG នៅចុងសប្ដាហ៍នេះ ដោយសារតែរបួសបន្តិចបន្តួចពេលលេងទល់ក្រុម Galatasaray។
Mbappe រដូវកាលនេះបានរងរបួសសរសៃពួរធ្វើឱ្យខកខានការប្រកួតច្រើនមកហើយតាំងពីបើករដូវកាលមក។ កីឡាករបារាំងរូបនេះ ទើបបានចូលវិញក្នុងប្រកួតទល់ក្រុម Bordeaux នៅលីគបារាំងនិងលេងទល់ក្រុម Galatasaray នៅ Champions League ។ ការលេងទល់ក្រុម Galatasaray នេះហើយ ធ្វើឱ្យយុវជនវ័យ២០ឆ្នាំនេះ រងរបួសជាថ្មីម្ដងទៀត ប៉ុន្តែវាមិនធ្ងន់ធ្ងរខ្លាំងនោះទេ។
លោក Thomas Tuchel ដែលជាគ្រូបង្វឹកក្រុម PSG បានបញ្ជាក់ថា Mbappe គ្រាន់តែមានបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែដោយសារតែក្រុមមិនចង់ប្រថុយទើបមិនដាក់ឱ្យរូបគេលេងនៅចុងសប្ដាហ៍នេះឡើយ៕ប្រភព៖ Dailymail