Low ​នឹង​ឱ្យ​ Stegen ​និងNeuer ​ចាប់​ម្នាក់​១​ប្រកួត​នៅ​ជម្រុះ Euro 2020

លោក Joachim Low ​បាន​បញ្ជាក់​ថា​នឹង​ឱ្យ​អ្នក​ចាំទី Stegen ​និង Neuer ​ចាប់​ម្នាក់​១​ប្រកួត​នៅ​ការ​ប្រកួត​ជម្រុះ Euro 2020 ​ខាង​មុខ​នេះ​។

ដោយសារ​តែ Neuer ​មួយ​រយៈ​ចុង​ក្រោយ​បង្ហាញ​សមត្ថភាព​មិន​សូវ​ល្អ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ហាក់​ដូចជា​អស់​ជំនឿ​ចិត្ត​លើ​អ្នក​ចាំទី​ដៃ​ទី​១​ជម្រើស​ជាតិ​អាល្លឺម៉ង់​នេះ​ហើយ។ ក្រុម​អ្នក​គាំទ្រ​ចង់​ឱ្យ​លោក Low ​យក Stegen ​ដែល​លេង​នៅ​ក្រុម Barcelona ​មក​ធ្វើ​ជា​ដៃ​ទី​១​វិញ ព្រោះ​រូបគេ​មាន​សមត្ថភាព​លេង​ល្អ។

ដោយសារ​តែ​មាន​ការ​ជជែក​គ្នា​ច្រើន​នេះ​ហើយ ទើប​បាន​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បញ្ជាក់​ថា​នៅ​ប្រកួត​ជម្រុះ Euro 2020 ​ខាង​មុខ​នេះ ​លោក​នឹង​ឱ្យ​អ្នក​ទាំង​ពីរ​ចាប់​១​ប្រកួត​ម្នាក់។ ​លោក Low ​បាន​បញ្ជាក់​ទៀត​ថា​ក្រុម​ការងារ​បាន​ជជែក​ពី​រឿង​នេះ​ហើយ ​ខណៈ​ដែល​កីឡាករ​ទាំង​ពីរ​ក៏​យល់​ពី​ការ​ឱ្យ​ចាប់​ម្នាក់​១​ប្រកួត​នេះ​ដែរ៕ប្រភព៖ Dailymail

  • Low ​នឹង​ឱ្យ​ Stegen ​និងNeuer ​ចាប់​ម្នាក់​១​ប្រកួត​នៅ​ជម្រុះ Euro 2020