ខ្សែបម្រើសំខាន់ Kevin De Bruyne នឹងមិនអាចជួយក្រុម Manchester City បានឡើយនៅចុងសប្ដាហ៍នេះ ដែលត្រូវប្រកួតជាមួយក្រុម Wolves ពានរង្វាន់លីគកំពូលអង់គ្លេស។
កីឡាករជម្រើសជាតិបែលហ្សិកខាងលើនេះបានអវត្តមានពេលប្រកួតទល់ក្រុម Dinamo Zagreb កាលពីពាក់កណ្ដាលសប្ដាហ៍នេះ ដោយសារតែរបួសក្រលៀន។ ខណៈដែលរូបគេនឹងបន្ដអវត្តមាននៅចុងសប្ដាហ៍នេះទៀត ព្រោះមិនទាន់ជាសះស្បើយ១០០%។ លោក Pep បានបញ្ជាក់របួសនេះមិនធ្ងន់ធ្ងរខ្លាំងទេ ប៉ុន្តែរូបគេក៏ត្រូវការពេលសម្រាកសិនដែរ។ បន្ទាប់ពីចប់ International Break ខ្សែបម្រើ De Bruyne នឹងបានជួយក្រុមវិញមិនខាន។
ក្រុម Man City បច្ចុប្បន្នឈរនៅលេខ២ក្នុងតារាងលីគកំពូលអង់គ្លេស ដោយចាញ់ពិន្ទុក្រុមលេខ១ Liverpool ដល់ទៅ៥ពិន្ទុឯណោះ៕ប្រភព៖ Dailymail