អ្នករត់ការ​ចូល​ចរចា​គ្រោង​នាំ Eriksen ទៅ​ក្លឹប​ថ្មី​ហើយ

Christian Eriksen ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ភ្នាក់ងារ​របស់​ខ្លួន​ចូល​ចរចា​ជាមួយ​នឹង​ក្លឹប Real Madrid លើ​គោលដៅ​នាំ​យក​បុរស​សញ្ជាតិ​ដាណឺម៉ាក​មក​ចុះចូល​នៅ​ទឹកដី​អេស្ប៉ាញ​នា​ខែ​មករា ឆ្នាំ ២០២០។

នៅ​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ​ក្នុង​កុងត្រា​របស់ Eriksen រូប​គេ​ប្រសិន​អាច​ចាកចេញ​នា​ខែ​មករា​គឺ​ជា​ពេលវេលា​ល្អ​បំផុត ព្រោះ​សម្រាប់ Spurs ក៏​អាច​នាំ​យក​ថវិកា​មួយ​ចំនួន​ទាញ​ចេញ​ពី​តម្លៃ​ខ្លួន​របស់​ខ្សែ​បម្រើ​រូប​នេះ​ផង​ដែរ ជា​ជាង​ទុក​ដល់​ខែ​កក្កដា​នោះ​នឹង​ត្រូវ​អស់​តម្លៃ​ខ្លួន​ទាំង​ស្រុង។

កីឡាករ​វ័យ ២៧ ឆ្នាំ​កំពុង​ស្ថិត​លើ​រ៉ាដា​ចង់​បាន​របស់​អ្នកចាត់ការ​លោក Zinedine Zidane ហើយ​ Eriksen គឺ​ជា​ជម្រើស​ទី​ពីរ​ដែល​ល្អ​បំផុត ប្រសិន Maddrid មិន​អាច​ជោគជ័យ​ក្នុង​ការ​នាំ​យក Paul Pogba ចេញ​ពី Old Trafford៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT