ខ្សែការពារ Kyle Walker បាននឹងកំពុងព្រួយបារម្ភចិត្តជាខ្លាំង ទាក់ទិននឹងតំណែងរបស់ខ្លួននៅជម្រើសជាតិអង់គ្លេស ក្រោយពីគ្មានឈ្មោះចូលរួមការប្រកួតក្រោមការសម្រេចចិត្តរបស់លោក Gareth Southgate។
តាមសារព័ត៌មាន DailyStar សម្រាប់តារាឆ្នើម Walker បានជឿជាក់ថា Southgate នឹងនៅតែបន្តចុចយកឈ្មោះ Aaron Wan-Bissaka, Alexander-Arnold និង Trippier ក្នុងពេលបន្តបន្ទាប់ ហើយក្តីសង្ឃឹមសម្រាប់ខ្លួនឯងផ្ទាល់គឺមិនអាចទៅរួចឡើយ។
បញ្ជាក់ថា Walker បាត់ឈ្មោះចេញពីបញ្ជីកីឡាកររបស់អង់គ្លេស សម្រាប់ការលេងវគ្គជម្រុះ Euro ទល់សាធារណរដ្ឋឆែកនិងប៊ុលហ្គារីក្នុងពាក់កណ្តាលខែតុលានេះ៕ ប្រភព៖ Goal