ឪពុករបស់កីឡាករ Khabib Nurmagomedov បានបញ្ជាក់ថាកូនប្រុសរបស់លោកស្វាគមន៍ជានិច្ចសម្រាប់ការចង់សងសឹករបស់កីឡាករ Conor McGregor ។
Conor McGregor តែងតែបង្ហោះសារដើម្បីចង់ឡើងសង្វៀនវិញ ហើយប្រកួតសងសឹកជាមួយកីឡាកររុស្ស៊ី Khabib ក្រោយពីចាញ់ម្ដងមកហើយកាលពីលើកមុន។ ទន្ទឹមគ្នានេះដែរ ឪពុករបស់ Khabib បានបង្ហើបថាកូនប្រុសរបស់ខ្លួនស្វាគមន៍ជានិច្ចសម្រាប់ការប្រកួតលើកទី២ ដែលអាចនឹងធ្វើឡើងនៅក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ឆ្នាំ២០២០ខាងមុខ។
Khabib បានយកឈ្នះលើ Conor ក្នុងការប្រកួតនៅ Las Vegas ព្រឹត្តិការណ៍ UFC 229 ។ ក្រោយពីចប់ការប្រកួតនោះ ក៏មានហិង្សាកើតឡើងផងដែរ រវាងក្រុមរបស់កីឡាករទាំងពីរ។ ពួកគេក៏ត្រូវបានស្ថាប័ន UFC ពិន័យចំពោះរឿងដែលកើតឡើងវាយគ្នាលើសង្វៀនដែរ៕ប្រភព៖ Dailymail