ប្រព័ន្ធការពាររបស់ក្រុម Liverpool ដែលត្រូវក្រុម Salzburg ស៊ុតចូល៣គ្រាប់កាលពីលេងនៅ UEFA Champions League នោះ ត្រូវបានអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។
វាជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ព្រោះថាក្រុម Liverpool ប៉ុន្មានឆ្នាំមកនេះ ពួកគេមានប្រព័ន្ធការពាររឹងមាំល្អណាស់ កម្ររបូតគ្រាប់បាល់។ តែលេងទល់ក្រុម Salzburg ដែលរបូតដល់៣គ្រាប់នោះ ទើបធ្វើឱ្យគេមានការចាប់អារម្មណ៍ពីការប្រែប្រួលនេះយ៉ាងខ្លាំង។
ជាមួយគ្នានោះ Van Dijk ដែលទើបឈ្នះពានរង្វាន់កីឡាករល្អ បានបញ្ជាក់ថាខ្សែការពាររបស់ក្រុមហង្សក្រហមក៏ត្រូវការសម្រាកខ្លះដែរ។ ការរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់នោះ អាចនឹងធ្វើឱ្យពួកគេមិនសប្បាយចិត្ត ប៉ុន្តែគ្រប់គ្នាត្រូវយកវាជាបទពិសោធ ហើយត្រូវសម្រាកខ្លះ ដើម្បីត្រលប់មកវិញជាមួយការតាំងចិត្តខ្ពស់៕ប្រភព៖ Dailymail