ក្រុមបិសាចក្រហម Manchester United លេងបានត្រឹមស្មើក្រុម AZ Alkmaar ០-០ ប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ Europa League វគ្គសន្សំពិន្ទុក្នុងពូល។
ក្នុងការប្រកួតនេះដែរ ក្រុមរបស់លោក Ole ប្រើប្រាស់យុវជនច្រើន ដោយពួកគេរំពឹងថាមិនពិបាកក្នុងការយកឈ្នះឡើយ។ តែជាក់ស្ដែង ក្រុមម្ចាស់ផ្ទះ AZ ធ្វើបានយ៉ាងល្អ ដោយអាចបិទក្រុមបិសាចក្រហមនេះ ជិតឈឹងរកបាល់ស៊ុតចំគោលដៅសឹងតែគ្មានផង។ ជាមួយលទ្ធផលស្មើគ្នា ០-០ ពេញម៉ោងនេះ ធ្វើឱ្យក្រុមអ្នកគាំទ្រ Man Utd មិនសប្បាយចិត្តឡើយ ត្បិតអីពូលនេះ ពួកគេរំពឹងថាក្រុមអាចនឹងបាន៣ពិន្ទុពេញគ្រប់ប្រកួតតែម្ដង។
Man Utd បាន៤ពិន្ទុពីការប្រកួត២ប្រកួតកន្លងមកនេះ ហើយឈរនៅកំពូលតារាងជាមួយក្រុម Partizan ដែរ ព្រោះមានពិន្ទុស្មើគ្នា៕ប្រភព៖ Dailymail