ក្រុម Manchester United នឹងត្រូវទៅសួរសុខទុក្ខក្រុម AZ Alkmaar នៅម៉ោង១១:៥៥នាទីយប់នេះ ក្នុងការប្រកួតសន្សំពិន្ទុពានរង្វាន់ UEFA Europa League ។
មុនការប្រកួតនេះចាប់ផ្ដើម លោកSolskjaer អ្នកចាត់ការក្រុម Man Utd បាននិយាយបន្ទោសស្មៅរបស់ក្រុម AZ ថាមិនមានស្តង់ដារឡើយ ព្រោះប្រើស្មៅជ័រសិប្បនិម្មិតដើម្បីប្រកួត។ លោកបានហៅស្មៅរបស់ទីលាននេះថាជាទីលានអន់បំផុតមួយដែលលោកធ្លាប់បានជួបប្រទះកន្លងមកនេះ។ ការលេងនៅស្មៅនេះដែរ អ្នកចាត់ការក្រុម Man Utd នេះ ក៏បារម្ភពីបញ្ហាកីឡាកររបួសដោយសារតែលេងនៅទីលានបែបនេះដែរ។
ក្រុមបិសាចក្រហមស្ថិតនៅពូល L ជាមួយក្រុម Astana , AZ , និង Partizan ។ ១ប្រកួតដំបូងរបស់ក្រុមអង់គ្លេសនេះ ឈ្នះ Astana ១-០ ឈរនៅកំពូលតារាងនាពេលបច្ចុប្បន្ននេះ៕ប្រភព៖ Dailymail