ខកខាន​ជាង ២ ឆ្នាំ Lampard គាស់​កំណត់ត្រា​គ្រូ​សញ្ជាតិ​អង់គ្លេស​បាន​មក​វិញ​ហើយ

អំឡុង​ពេល​យក​ឈ្នះ​ទៅ​លើ LOSC កាល​ពី​យប់​មិញ Frank Lampard ​បាន​បំបែក​កំណត់ត្រា​ខកខាន​កើត​មាន​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ នាម​ជា​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​ដែល​អាច​ដឹកនាំ​ក្រុម​យក​ឈ្នះ​ការ​ប្រកួត​នៅ UCL ​បាន។

ការ​ឈ្នះ​ចុង​ក្រោយ​បង្អស់​កើត​ឡើង​ដោយ​លោក Craig Shakespeare អំឡុង​ពេល​ដឹកនាំ​ក្លឹប Leicester City យក​ឈ្នះ​ទៅ​លើ Sevilla កាល​ពី​ខែ​មិនា ឆ្នាំ ២០១៧ រហូត​ចូល​មក​ដល់​ខែ​តុលា ឆ្នាំ ២០១៩ ទើប Lampard ដែល​ជា​គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស​អាច​នាំ​ជ័យជម្នះ​សារ​ជា​ថ្មី។

បញ្ជាក់​ថា​នៅ​ប្រកួត​បន្ទាប់​អតីត​ខ្សែ​បម្រើ​នៅ​ Chelsea រូប​នេះ នឹង​ត្រូវ​ដឹកនាំ​តោ​ខៀវ​តតាំង​ម្ចាស់​ផ្ទះ Southampton មុន​ត្រូវ​ប៉ះ Newcastle នា​ថ្ងៃ​ទី ១៩ ​តុលា៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT