នៅលីគកំពូលថៃ Buriram United ត្រឡប់មកឈរកំពូលតារាងវិញសារជាថ្មី

គិតត្រឹមសប្តាហ៍ទី ២០នេះ ក្រុម Buriram United ដែលជាបេក្ខភាពការពារតំណែងជើងឯកលីកកំពូលថៃ បានឡើងមកឈរកំពូលតារាងសារជាថ្មី ក្រោយយកឈ្នះ Prachuap FC ២-១ គ្រាដែល Bangkok United បញ្ចប់ត្រឹម ១-១ ជាមួយ Ratchaburi Mitr Phol ។

ជារឿងគួរឲ្យសោកស្តាយរបស់ Bangkok United គ្រាដែលពួកគេបានកាន់កំណត់ត្រាឈ្នះ ១២ប្រកួតជាប់គ្នាទៅហើយ តែលទ្ធផលស្មើនេះ នៅតែធ្វើឲ្យពួកគេមិនទាន់បរាជ័យនៅឡើយផងដែរ ។

Buriram United បច្ចុប្បន្នដាច់ ១ពិន្ទុពី Bangkok United ខណៈដែលក្រុមទាំងពីរ នឹងត្រូវជួបប្រកួតគ្នានៅចុងសប្តាហ៍នេះហើយ ដែលកាលពីជួបគ្នាក្នុងជើងទីមួយ ក្រុមទាំងពីរបានត្រឹម ២-២ ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT