ខ្សែ​ប្រយុទ្ធ​មុត​បំផុត​របស់​អ៊ីរ៉ង់​ត្រៀម​ប៉ះ​កម្ពុជា ​រក​គ្រាប់​បាល់​បាន​នៅ UCL ​យប់មិញ​

ខ្សែ​ប្រយុទ្ធ​អ៊ីរ៉ង់ Sardar Azmoun ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ក្នុង​ការ​ប្រកួត​ឱ្យ Zenit ​យក​ឈ្នះ​លើ​ក្រុម Benfica ​៣-១ ​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ។

Azmoun ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្លាំង​សំខាន់​របស់ Zenit ​ទាំង​លេង​ក្នុង​លីគ​និង​អន្តរជាតិ។ រូបគេ​តែងតែ​ជួយ​ក្រុម​រក​គ្រាប់​បាល់​បាន​ជា​និច្ច។ ជាក់​ស្ដែង​នៅ​យប់មិញ ​គ្រាប់​បាល់​ទី​៣​របស់​ក្រុម​រុស្ស៊ី​នេះ ​គឺ​កីឡាករ​ជម្រើស​ជាតិ​អ៊ីរ៉ង់​នេះ​ហើយ​ជា​អ្នក​សម្រេច​បាន។ កត្តា​ធ្វើ​បាន​ល្អ​នេះ​ហើយ ​នឹង​ក្លាយ​ជា​កង្វល់​មួយ​សម្រាប់​ក្រុម​កម្ពុជា ដែល​ត្រូវ​បិទ​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​នេះ ​ពេល​ជួប​អ៊ីរ៉ង់​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ ២០១៩​ខាង​មុខ។

​កីឡាករ​ដែល​មាន​ឈ្មោះ​ក្រៅ​ថា Zlatan ​អ៊ីរ៉ង់​នេះ ​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​បាន​៤៧​ប្រកួត​ហើយ ដោយ​រក​បាន​២៩​គ្រាប់។ ​នៅ​ក្លឹប Zenit ​វិញ ​ទើប​ចូល​លេង​នៅ​ឆ្នាំ​២០១៩​នេះ​ទេ ​ដោយ​លេង​២២​ប្រកួត រក​បាន​១១​គ្រាប់​ដែរ៕ប្រភព៖ Washingtonpost