ក្រុម Ajax នារដូវកាលថ្មីនេះ នៅតែបង្ហាញភាពលេចធ្លោដដែល ដោយយប់មិញនេះបន្ដឈ្នះក្រុម Valencia ក្នុងលទ្ធផល ៣-០ ទៀតសម្រាប់ប្រកួតទី២ ពានរង្វាន់ UEFA Champions League ។
ក្រុមពោរពេញដោយកីឡាករវ័យក្មេងរបស់ហុល្លង់នេះ បានបង្កភាពភ្ញាក់ផ្អើលម្ដងមកហើយកាលពីរដូវកាលមុន ដោយទម្លាក់ក្រុមខ្លាំងៗជាច្រើន។ ដោយឡែកនារដូវកាលនេះ បើទោះជាលក់កីឡាករមួយចំនួនចេញក្ដី ប៉ុន្តែ Ajax នៅតែលេងល្អដដែល ដោយយប់មិញអាចយកឈ្នះលើក្រុម Valencia បាន ៣-០ បានទៀត។
ស្របពេលប្រកួតទី១កន្លងទៅ ពួកគេក៏យកឈ្នះលើក្រុម Lille បានក្នុងលទ្ធផល ៣-០ ផងដែរ។ ដូច្នេះហើយ ២ប្រកួតដំបូងក្នុងវគ្គសន្សំពិន្ទុនេះ គឺក្រុម Ajax រកបាន៦ពិន្ទុពេញ ហើយគ្មានធ្លាយគ្រាប់បាល់១គ្រាប់នោះទេ។ ប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវប៉ះក្រុម Chelsea បន្ដទៀត៕ប្រភព៖ Dailymail
https://twitter.com/btsportfootball/status/1179477830389960704