Conte៖ ​Inter ​សម​ជា​ក្រុម​ឈ្នះ​ជាង Barcelona ​នៅ​យប់មិញ​

ក្រុម Inter Milan ​បាន​បរាជ័យ​នៅ​ទឹក​ដី Camp Nou ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​ទី​២​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

ក្រុម​មក​ពី​អ៊ីតាលី​ខាង​លើ​នេះ ​ជា​អ្នក​នាំ​មុខ​ក្រុម Barcelona ​មុន តាំង​ពី​នាទី​ទី​២​ដើម​តង់​ទី​១​ម្ល៉េះ ប៉ុន្តែ​មិន​អាច​ទប់​ក្រុម​យក្ស​អេស្ប៉ាញ​ជាប់​ឡើយ។ នៅ​នាទី​៥៨ ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Suarez ​ក៏​រក​គ្រាប់​បាល់​តាម​បាន​ស្មើ​វិញ ​មុន​ពេល​ថែម​បាន​គ្រាប់​បាល់​ទី​២​នៅ​ចុង​ម៉ោង នាទី​៨៤ ​ដែល​ជា​គ្រាប់​បាល់​កើត​ចេញ​ពី​ការ​បញ្ជូន​របស់ Lionel Messi ​។

លោក Conte ​អ្នក​ចាត់ការ​ក្រុម Inter Milan ​បាន​បញ្ជាក់​ថា​ក្នុង​ការ​ប្រកួត​នេះ ​ក្រុម​របស់​លោក​សម​ជា​ក្រុម​ទទួល​បាន​ជ័យជម្នះ​ជាង​។ ​ក្រុម Inter Milan ​បាន​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រក្សា​លទ្ធផល ​និង​ទទួល​បាន​៣​ពិន្ទុ​ត្រលប់​ទៅ​វិញ ប៉ុន្តែ​ចុង​ក្រោយ​ការ​ប្រកួត​នេះ​ត្រូវ​សម្រេច​ដោយ​កីឡាករ​ដ៏​អស្ចារ្យ (Suarez ​និង Messi )។ ពួកគេ​បាន​ផ្លាស់​ប្ដូរ​ការ​ប្រកួត​ទាំង​ស្រង់៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT