(VDO) ក្នុង​ដី​ក៏ ៣-០ ក្រៅ​ដី​ក៏ ៣-០ ពីរ​ប្រកួត​របស់ Ajax នៅ UCL ល្អ​ហួស

ការ​លេង​ក្រៅ​ទឹកដី​ទល់​ក្លឹប Valencia នៅ​យប់​មិញ​ក្រុម​ភ្ញៀវ Ajax នៅ​តែ​បន្ត​អាច​ស្វែងរក​ជ័យជម្នះ​ជាមួយ​លទ្ធផល ៣-០ មិន​ខុស​ពី​ជុំ​ទី​មួយ ដែល​រុញ​ច្រាន​ឲ្យ​ក្លឹប​ហូឡង់​មួយ​នេះ​ឡើង​ទៅ​ឈរ​កំពូល​តារាង​នៃ​ពូល H បណ្តោះ​អាសន្ន។

ត្បិត​ក្រុម​ភ្ញៀវ Ajax មាន​ភាគរយ​គ្រប់គ្រង​បាល់​តិច​ជាង ប៉ុន្តែ​ពួក​គេ​ច្បាស់លាស់​ក្នុង​ការ​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី ដោយ​ក្នុង​ចំណោម​ការ​ស៊ុត​ទាំង ១៣ លើក ត្រូវ​បាន Hakim Ziyech ​បើក​ឆាក​មុន​នៅ​នាទី ៨ មុន​ពេល Qunicy Anton Promes ​បន្ត​គ្រាប់​បាល់​នៅ​នាទី ៣៤ និង​បិទ​គ្រាប់​ដោយ van de Beek នៅ​នាទី ៦៧៕

ទស្សនា​វីដេអូ Highlight ​ខាង​ក្រោម៖

https://www.youtube.com/watch?v=qiRPtvBl1-s

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT